ដោយ : បន្ទាយ

បន្ទាយមានជ័យ :កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកថវិកា និងត្រកផ្លែឈើជូនលោក វ៉ាន់ ឡុង ស្មៀនឃុំសំរោងស្រុកអូរជ្រៅ ដែលក៏ជាមិត្តអតីតសិស្សនៅវិទ្យាល័យសម្តេចឪ ក្រុងសិរីសោភ័ណដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន -មង្គលបូរី។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការបានសួរសុខទុក្ខ នាំថវិកាបន្តិចបន្តួចពិតមែន តែជាទឹកចិត្តជួយសម្រាលការចំណាយដល់លោក វ៉ាន់ ឡុង ក្នុងអំឡុងពេលកំពុងសម្រាកព្យាបាល ។
ជាពិសេសសូមបន្តថែរក្សាសុខភាពឱ្យបានល្អ រក្សាអនាម័យ និងជូនពរឆាប់ជាពីជំងឺ ។
លោក វ៉ាន់ ឡុង និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតនិងជូនពរចំពោះ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ដែលតែងតែមានចិត្តសប្បុរសឧបត្ថម្ភជ្រោមជ្រែងយកចិត្តទុកដាក់ចំពោះលោក៕
