ដោយ : បន្ទាយ

ព្រំដែនកម្ពុជា ថៃ៖ មានអគ្គិភ័យឆេះតូបអាជីវករថៃ ខ្មែរនៅចំណុចដើមពោធិ៍ផ្សារថ្មីខាងលិចអគារ A នៃក្រុមផ្សាររោងក្លឿ ស្រុកអារញ្ញខេត្តស្រះកែវ ប្រទេសថៃជាប់ព្រំដែនក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យទៀតហើយ។ករណីនេះបានកើតឡើងនៅវេលាម៉ោង ១២និង២៥ នាទីយប់ឈានចូលថ្ងៃទី ២៦ខែកុម្ភ: ឆ្នាំ ២០២៥ ។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជានៅក្រុងប៉ោយប៉ែតបាននិងកំពុងទាក់ទងនឹងមន្ត្រីសមភាគីថៃនិងស្វែងរកព័ត៌មានពីពលរដ្ឋកម្ពុជាដែលជាអាជីវកររកស៊ីនៅផ្សាររ៉ុងក្លឿដើម្បីអាចដឹងពីមូលហេតុនៃអគ្គិភ័យ, ជនរងគ្រោះ, បរិមាណនៃការខូចខាតនិងការឆ្លើយតបផ្នែកគាំពារឬធារារ៉ាប់រងរបស់ម្ចាស់ផ្សារនិងអាជ្ញាធរមានសមត្ថកិច្ចចំពោះជនរងគ្រោះ ។
ប៉ុន្តែទិន្នន័យបឋមឲ្យដឹងថា៖ ហេតុការណ៍នេះបណ្ដាលឲ្យឆេះតូបលក់ដូរខោអាវជជុះ ស្បែកជើងជើង តុកៅអីជាដើម អស់ជាង៤០តូប៕
