ដោយ : បន្ទាយ

កំពង់ធំ៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង១៤រសៀល មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន២គ្រួសារ នៅភូមិត្បូងទឹក ឃុំមានរិទ្ធី ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិជាច្រើន។
សមត្ថកិច្ចបានឲ្យដឹងថា៖ ពលរដ្ឋរងគ្រោះ មាន:១- ម្ចាស់ផ្ទះទីមួយឈ្មោះព្រំ នី អាយុ៥០ឆ្នាំ និងប្រពន្ធឈ្មោះ លិត ហន អាយុ៤៨ឆ្នាំ ទ្រព្យសម្បត្តិដែលខូចខាត៖ រថយន្ដ៣គ្រឿង, លុយ ១.៥០០.០០០រៀល, មាស ១.៧ ជី និងផ្លាកទីន ១.៥ ជី, ត្រាក់ទ័រ ១ គ្រឿង, ដំឡូងមីក្រៀម ១,២០០ បេ, កុំព្យូទ័រ ១ គ្រឿង និងម៉ាស៊ីនព្រីន ១ គ្រឿង, គ្រឿងសង្ហារិម ២ ឈុតនិងផ្ទះ៣ ខ្នង (សង់អំពីឈើ ប្រក់ក្បឿងជញ្ជាំងក្ដារ ទំហំ 7.5×12 ម៉ែត្រ) ឆេះអស់ទាំងស្រុង និង២ – ម្ចាស់ផ្ទះទីពីរឈ្មោះលិត ខន អាយុ៤៤ឆ្នាំ និងប្រពន្ធ ឈ្មោះហួន គូ អាយុ៤២ឆ្នាំ។ ទ្រព្យសម្បត្តិដែលខូចខាត៖ ផ្ទះ ១ ខ្នង (ប្រក់ក្រឿង ជញ្ជាំងក្ដារ ថ្មក្រោម ទំហំ 7×14 ម៉ែត្រ) ឆេះអស់គ្រែ ៥ គ្រឿង, តុ ៧ ឈុតតុបារ៉ូ ១ ឈុតថូផ្កាឈើ ៤ គូ, សាឡុង ១ ឈុត, កៅអីឡាវ ២០ គ្រឿង។
សមត្ថកិច្ចបានប្រើប្រាស់រថយន្តអគ្គិភ័យស្រុកសណ្ដាន់៥ គ្រឿងប្រើទឹកអស់២៥ម៉ែតគុប, រថយន្តអគ្គិភ័យប្រាសាទសំបូរ ៣គ្រឿង ប្រើទឹកអស់២១ ម៉ែតគុប, រថយន្តអគ្គិភ័យប្រាសាទបល្ល័ង្ក ២គ្រឿង ប្រើទឹកអស់១០ម៉ែតគុប។
មូលហេតុអគ្គិភ័យខាងលើសមត្ចកិច្ចកំពុងស្រាវជ្រាវបន្ថែម ហើយករណីនេះមិនមានការបាត់បង់ដល់ជីវិតមនុស្សទេ ៕
