កីឡា

ជេមី ខារ៉ាហ្គើរ ហៅ រីអូ ហ្វឺដីណាន់ ថា “ជាតួកំប្លែង” បន្ទាប់ពីអតីតអ្នកការពារម៉ាន់យូណៃធីដ បានអះអាងថា ការមើលស្រាលពីគាត់ចំពោះពានរង្វាន់ Africa Cup of Nations គឺជា “គំនិតដែលមានការយល់ដឹងតិចតួច”

ប្រែសម្រួល៖ ស្រីនិច
ជេមី ខារ៉ាហ្គើរ បានហៅ រីអូ ហ្វឺដីណាន់ ថាជា “តួកំប្លែង” បន្ទាប់ពីអតីតអ្នកការពារម៉េនឆេស្ទ័រ យូណាយធីដ បានចូលរួមក្នុងភាពចម្រូងចម្រាសលើការលើកឡើងរបស់គាត់អំពីការប្រកួត AFCON។

ខារ៉ាហ្គើរ អាយុ៤៧ឆ្នាំ បានធ្លាក់ខ្លួនក្នុងស្ថានភាពលំបាក បន្ទាប់ពីទំនងជាបានបដិសេធគំនិតដែលថា ពានរង្វាន់ Africa Cup of Nations គឺជាការប្រកួតដ៏សំខាន់មួយ។ និយាយនៅលើកម្មវិធី Sky Sports បន្ទាប់ពីជ័យជម្នះរបស់លីវើភូល ២-០ លើម៉េនឆេស្ទ័រ ស៊ីធី កាលពីថ្ងៃអាទិត្យ អតីតខ្សែការពារក្លិបបិសាចក្រហម បានគិតថា ការលេងរបស់ម៉ូហាម៉ែត សាឡា ក្នុងការប្រកួត AFCON គឺជាចំណុចដែលប្រឆាំងនឹងករណីដែលគាត់ជាកីឡាករល្អបំផុតនៅលើពិភពលោក។

នៅក្នុងកម្មវិធីផតខាស្ទថ្មីបំផុតរបស់គាត់ ហ្វឺដីណាន់ បានអះអាងថា ការវាយតម្លៃរបស់ខារ៉ាហ្គើរ គឺតំណាងឱ្យទស្សនៈភាគច្រើន ហើយបានអំពាវនាវឱ្យ FIFA ជួយបង្កើនកិត្តិយសរបស់វា ឱ្យស្របគ្នាជាមួយការប្រកួតជើងឯក អឺរ៉ុប និង Copa America។

«ខ្ញុំគិតថា [អ្វីដែលគាត់បាននិយាយ] គឺតំណាងឱ្យមនុស្សភាគច្រើននៅទីនោះ» ហ្វឺដីណាន់ បាននិយាយ។ «ប៉ុន្តែខ្ញុំមិនគិតថាវាត្រឹមត្រូវទេ។ វាជាដំណើរការគិតដែលមិនបានដឹង។»

«ប្រសិនបើអ្នកទៅរក ឌីឌីយេ ដ្រុកបា, អាបេឌី ពេឡេ, សាម៉ូអែល អេតូ, រីយ៉ាដ ម៉ារេស, ម៉ូហាម៉ែត សាឡា ឬ សាឌីអូ ម៉ាណេ, ពួកគេនឹងប្រាប់អ្នកថា “យើងត្រូវតែឈ្នះពានរង្វាន់នេះ” – មានការទាមទារនៅក្នុងប្រទេសរបស់ពួកគេដើម្បីឈ្នះពានរង្វាន់នេះ។

«បាទ វាមិនទទួលបានការគាំទ្រធនធានដូចជាការប្រកួតជើងឯកអឺរ៉ុបទេ ប៉ុន្តែនោះមិនមានន័យថាអ្នកត្រូវតែបន្ថយតម្លៃវានោះទេ។ វាគួរតែត្រូវបានគោរពច្រើនជាងនេះ។»

គាត់ (សាឡា) គឺជាបេក្ខជនដែលទំនងជានឹងឈ្នះពាន Ballon d’Or ឆ្នាំនេះ ដោយគាត់កំពុងស្ថិតក្នុងរដូវកាលដ៏ល្អប្រវត្តិសាស្ត្រសម្រាប់ក្រុមក្រហម ដែលអាចនឹងឈ្នះពានរង្វាន់ធំៗបីក្នុងរដូវកាលនេះ។

ហ្វឺដីណាន់ បានបន្ថែម៖ ‘ខ្ញុំយល់ពីអ្វីដែលជេមីកំពុងនិយាយ ប៉ុន្តែខ្ញុំមិនយល់ស្របជាមួយវាទេ។ នោះគឺជាកំហុសរបស់ភាគច្រើន ហើយវាមិនត្រឹមត្រូវទេ។ ខ្ញុំគិតថាសហព័ន្ធដូចជា FIFA ត្រូវតែធ្វើឱ្យប្រាកដថា ពួកគេអនុវត្តភាសាជុំវិញ AFCON ដូច្នេះវាស្មើគ្នានឹងការប្រកួតជើងឯកអឺរ៉ុប និង Copa America។

«ជេមី ត្រឹមត្រូវក្នុងអ្វីដែលគាត់កំពុងនិយាយ។ ប្រសិនបើសាឡាឈ្នះ AFCON នោះនឹងមិនមានឥទ្ធិពលលើនរណាម្នាក់ទេ នៅពេលពួកគេបោះឆ្នោតឱ្យ Ballon d’Or ដែលជាការខុសឆ្គងយ៉ាងខ្លាំង។»

ទោះយ៉ាងណា ខារ៉ាហ្គើរ មិនសប្បាយចិត្តជាមួយនឹងការយល់ឃើញរបស់អតីតអ្នកការពារម៉ឹនឆឹស្ទ័រយូណាយធីដឡើយ។
«ខ្ញុំមិនបាននិយាយថាអញ្ចឹងទេ តួកំប្លែង’ ខារ៉ាហ្គើរ បានបញ្ចេញមតិនៅលើការប្រកាសរបស់ Instagram របស់អតីតគូប្រជែងរបស់គាត់ដែលពិភាក្សាអំពីប្រធានបទនេះ។ ‘ឈប់លេងជាសាធារណៈដូចដែលអ្នកតែងតែធ្វើ។»

ការជជែកតវ៉ាលើប្រព័ន្ធសង្គម កើតឡើងបន្ទាប់ពីខារ៉ាហ្គើរ ត្រូវបានគេហៅដែរថា ‘មិនអាចអភ័យទោសបាន ដោយសារតែការមិនដឹង’ ដោយអតីតអ្នកបង្ហាញកម្មវិធី Sky Sports គឺលោក រីឆាដ ឃីស ចំពោះការបន្ទាបបន្ថោកសារៈសំខាន់នៃការប្រកួត។

ក្នុងការសរសេរក្នុងប្លក់របស់គាត់ ឃីស អាយុ ៦៧ ឆ្នាំ មិនបានលើកឡើងច្បាស់ៗពីខារ៉ាហ្គើរទេ ប៉ុន្តែបានធ្វើការយោងយ៉ាងច្បាស់ចំពោះការជជែកគ្នាជុំវិញការលើកឡើងរបស់គាត់៕

ប្រភព៖ mail online