ប្រែសម្រួល ៖ លន ស្រស់
ប៉េកាំងៈ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន BYD ម៉ាក Fangchengbao នៅថ្ងៃសុក្រនេះបានដាក់លក់រថយន្តទំនើបម៉ូដែល Plug-in Hybrid SUV Bao 5 របស់ខ្លួន។

រថយន្ត Bao 5 ដែលបំពាក់ប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ (ADAS) ដែលហៅថា “ភ្នែកទេវតា” របស់ក្រុមហ៊ុន BYD មានតម្លៃចាប់ពី ២៣៩.៨០០ យ័ន (៣៣.០៨២ ដុល្លារ)។ កំណែមួយទៀតដែលបំពាក់ប្រព័ន្ធ ADAS Qiankun របស់ក្រុមហ៊ុន Huawei មានតម្លៃចាប់ពី ២៨៤.៨០០ យ័ន។
កាលពីសប្តាហ៍មុន ក្រុមហ៊ុន BYD បានណែនាំម៉ូដែលចំនួន ២១ ដែលបំពាក់ប្រព័ន្ធភ្នែកទេវតា នៅក្នុងស៊េរី Ocean និង Dynasty ដែលលក់ដាច់បំផុតរបស់ខ្លួន។ អ្នកវិភាគបានលើកឡើងថា ជំហាននេះនឹងចាប់ផ្តើមសង្គ្រាមតម្លៃថ្មីមួយទៀត ៕
ប្រភព៖ Reuters
