សន្ដិសុខសង្គម

ករណីប្រើកាំភ្លើង AK47 បាញ់គំរាមគូទំនាស់នៅមជ្ឈមណ្ឌល រតនៈសម្បត្តិ រាជធានីភ្នំពេញ , នគរបាលឃាត់ខ្លួនជនដៃដល់ជនជាតិចិន ៣នាក់ ខ្មែរ១នាក់ នៅបន្ទាយមានជ័យ

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖

នៅមុននេះបន្តិច សមត្ថកិច្ចនគរបាលស្នងការដ្ឋានខេត្តបន្ទាយមានជ័យ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៤ខែកុម្ភ:  ឃាត់ខ្លួន ជនសង្ស័យដៃដល់ជនជាតិចិន៣នាក់ ខ្មែរ១នាក់នៅចំណុចភូមិកូនដំរី សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនដៃដល់ទាំងនេះ ពាក់ព័ន្ធធ្វើសកម្មភាពយកកាំភ្លើង AK47 ទៅបាញ់គំរាមគូទំនាស់នៅមជ្ឈមណ្ឌលរតនៈសម្បត្តិ កាលពីរសៀលថ្ងៃទី១៤ កុម្ភៈ ២០២៥ ។

ថ្ងៃទី១៥ខែកុម្ភ: សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យបាននិងកំពុងរៀបចំ ឯកសារ ប្រគល់ជនសង្ស័យទាំងនេះមកស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញដែលជាម្ចាស់ភូមិសាស្ត្រនៃករណី ៕