ព្រៃវែង ៖ បន្ទាប់ពីស្វែងរកឃើញអ្នកដែលមានមហាសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក តាន់ អ៊ីឈីតាន់ ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតែបៃតង អ៊ីឈីតាន់ បានផ្តល់វត្តមានជាកិត្តិយសចុះប្រគល់ទឹកប្រាក់រង្វាន់ដោយផ្ទាល់ដល់អតិថិជនប្រកបដោយភាពស្និទ្ធស្នាល ដែលរស់នៅភូមិពោធិ៍២ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។
![](https://cambodiaflashnews.com/wp-content/uploads/2024/11/720x90.jpg)
សម្រាប់អ្នកដែលមានសំណាងបានឈ្នះរង្វាន់ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ ខាងលើនេះមានឈ្មោះ ហាន ភិច ភេទស្រី អាយុ ៤២ឆ្នាំ បច្ចុប្បន្នមានអាសយដ្ឋានដូចបានជម្រាបជូនខាងលើនេះ មានកូនស្រីបម្រើការងារជាកម្មការិនីរោងចក្រនៅក្នុងតំបន់ និងមានស្វាមីជាអ្នកដើរទិញអេតចាយលក់ ដើម្បីចំណូលគ្រាន់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
ថ្លែងប្រាប់ លោក តាន់ អ៊ីឈីតាន់ និងក្រុមការងារដែលចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់១០០លានរៀលដល់លំនៅដ្ឋាន អ្នកស្រី ហាន ភិច បានប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះ កម្រិតជីវភាពគ្រួសារមានភាពខ្សត់ខ្សោយខ្លាំង ព្រោះក្នុងមួយខែអាចរកបានចំណូលសរុបរួមគ្នាប្រមាណជាង១លានរៀល ដែលក្រៅពីចំណាយទៅលើការហូកចុកប្រចាំថ្ងៃត្រូវចំណាយទៅលើការជួលដីស្រែគេ និងមានជាប់ជំពាក់បំណុលច្រើន។
ដោយឡែកពាក់ព័ន្ធទៅនឹងការឈ្នះរង្វាន់ទឹកប្រាក់១០០លានរៀលនេះ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ នៅពេលទៅមើលការប្រគំតន្ត្រីភេសជ្ជៈ ខារ៉ាបាវ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង អ្នកស្រីបានទិញតែបៃតង អ៊ីឈីតាន់ រស់ជាតិតែក្រូចឆ្មារទឹកឃ្មុំ ចំនួន១ដង សម្រាប់ទទួលទាន លុះពេលមួលគម្របដបទទួលទានស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលនៅនឹងគម្របដបតែម្ដង។ គ្រាន់តែឃើញភ្លាម អ្នកស្រីពិតជាមានអារម្មណ៍រំភើបជាខ្លាំង ហើយបានហៅកូន និងអ្នកនៅក្បែរឱ្យជួយមើល ហើយក៏យកទៅបង្ហាញក្រុមការងារក្រុមហ៊ុនតែបៃតង អ៊ីឈីតាន់ ដែលមានស្ដង់លក់នៅក្នុងព្រឹត្តិការណ៍តែម្ដង។
អ្នកស្រី ហាន ភិច បានបញ្ជាក់ឱ្យដឹងថា ក្រោយពីទទួលបានប្រាក់រង្វាន់ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ នឹងយកទៅសងបំណុលគេ និងទុកមួយចំនួនទៀតបង្កើតអាជីវកម្មលក់អីវ៉ាន់ចាយហូយនៅផ្ទះគ្រាន់បានចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។
សូមបញ្ជាក់ផងដែរថា សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៥ នេះ អ៊ីឈីតាន់ ចាប់ផ្តើមចែករង្វាន់យ៉ាងសន្ធឹកសន្ធាប់ទៀតហើយ ដោយក្នុងនោះមានទឹកប្រាក់១០០លានរៀល ១៥០រង្វាន់, ១០លានរៀល ១៥០រង្វាន់, ម៉ូតូហុងដាឌ្រីម ១៥០គ្រឿង, ទូរស័ព្ទអាយហ្វូន ១៥០គ្រឿង, ១លានរៀល ៥០ម៉ឺនរាប់ពាន់រង្វាន់ និងអ៊ីឈីតាន់ រាប់លានដបថែមទៀតផង។ អ៊ីឈីតាន់ ចែកពិត ចែកធំ ហើយចែកច្រើនជាងមុន….
![](https://cambodiaflashnews.com/wp-content/uploads/2024/04/cropped-Header-Middle-footer.png)