អន្តរជាតិ

Musk នឹងដកការស្នើទិញ OpenAI ប្រសិនបើក្រុមប្រឹក្សាភិបាលយល់ព្រមតាមលក្ខខណ្ឌសប្បុរសធម៌

ប្រែសម្រួល៖ លន ស្រស់

យោងតាមការដាក់ឯកសារតុលាការកាលពីថ្ងៃពុធ មេធាវីរបស់លោក Elon Musk បានឲ្យដឹងថា លោកនឹងដកការស្នើសុំទិញផ្នែកអង្គការមិនរកប្រាក់ចំណេញរបស់ OpenAI ប្រសិនបើក្រុមប្រឹក្សាភិបាលយល់ព្រមរក្សាបេសកកម្មសប្បុរសធម៌របស់អង្គការនេះ។

យោងតាមឯកសារដដែល បានឱ្យដឹងថា ប្រសិនបើក្រុមប្រឹក្សាភិបាល OpenAI ត្រៀមខ្លួនរក្សាបេសកកម្មសប្បុរសធម៌ និងយល់ព្រមដកស្លាក “លក់” ចេញពីទ្រព្យសម្បត្តិរបស់ខ្លួន ដោយបញ្ឈប់ការផ្លាស់ប្តូរទម្រង់អាជីវកម្ម លោក Musk នឹងដកការស្នើសុំទិញនេះ។

កាលពីថ្ងៃចន្ទ ក្រុមវិនិយោគិនដឹកនាំដោយលោក Elon Musk ដែលជាមហាសេដ្ឋីលេខមួយលើពិភពលោក បានស្នើទិញទ្រព្យសម្បត្តិនៃផ្នែកអង្គការមិនរកប្រាក់ចំណេញរបស់ OpenAI ក្នុងតម្លៃ ៩៧,៤ ប៊ីលានដុល្លារ ដែលជាការវាយប្រហារមួយទៀតប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះ៕

ប្រភព៖ Reuters