សេដ្ឋកិច្ច

ក្រុមហ៊ុន Honda របស់ជប៉ុនបង្ហាញកំណើនប្រាក់ចំណេញ ៥% ក្នុងត្រីមាសទី៣

ប្រែសម្រួល ៖ លន ស្រស់

តូក្យូ ៖ ក្រុមហ៊ុន Honda Motor របស់ជប៉ុនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួនក្នុងត្រីមាសទី៣ បានកើនឡើង ៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារការលក់រថយន្តក្នុងទីផ្សារសហរដ្ឋអាមេរិកមានភាពរឹងមាំ និងការចុះខ្សោយនៃប្រាក់យ៉េន។

ក្រុមហ៊ុនផលិតរថយន្តធំជាងគេលំដាប់ទី២ របស់ជប៉ុននេះ បានរាយការណ៍ថា ប្រាក់ចំណេញប្រតិបត្តិការប្រចាំត្រីមាសមានចំនួន ៣៩៧,៣ ប៊ីលានយ៉េន (២,៥៨ ប៊ីលានដុល្លារ) ខណៈដែលការប៉ាន់ស្មានជាមធ្យមពីអ្នកវិភាគចំនួន៧រូបដែលធ្វើឡើងដោយក្រុមហ៊ុន LSEG មានចំនួន ៤០៣,៧ ប៊ីលានយ៉េន៕

ប្រភព៖ Reuters