សហការជាមួយសមាជិកសហគមន៍ មកពីភូមិចំនួន ៧ ក្នុងខេត្តក្រចេះ ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់យើងបានស្វែងរកទីតាំងសំបុកនៃប្រភេទសត្វស្លាបសំខាន់ៗកាលពីសប្តាហ៍មុន។

បេសកកម្មដែលមានរយៈពេល ៤ ថ្ងៃរបស់យើងទទួលបាននូវលទ្ធផលដ៏គួរឱ្យរំភើបរីករាយ រួមមាន៖
-សំបុកសត្វត្រយងចង្កំក-ស ចំនួន ១២ សំបុក
-សំបុកសត្វត្រដក់តូចចំនួន ៥ សំបុក
-សំបុកសត្វត្មាតភ្លើងចំនួន ១ សំបុក
កាន់តែអស្ចារ្យថែមទៀតនោះគឺ ក្រុមការងាររបស់យើងថែមទាំងបានប្រទះឃើញកូនសត្វត្រយងចង្កំក-ស ចំនួន ៨ ក្បាល និងកូនសត្វត្រដក់តូចៗចំនួន ៥ ក្បាលផងដែរ ដែលកំពុងហោះហើរចេញពីសំបុករបស់ពួកវា។
តាមរយៈលទ្ធផលនេះបានបង្ហាញពីសារៈសំខាន់នៃការចូលរួមរបស់សហគមន៍ចំពោះកិច្ចការអភិរក្ស ដោយសារយើងអាចប្រមូលទិន្នន័យសំខាន់ៗសម្រាប់ការយល់ដឹងឱ្យបានច្បាស់ និងពីរបៀបដែលយើងអាចធ្វើសកម្មភាពការពារសត្វស្លាបដែលងាយរងគ្រោះទាំងនេះឱ្យជៀសផុតពីហានិភ័យបានយ៉ាងល្អបំផុត៕
អត្ថបទ៖ អង្គការWFF-កម្ពុជា
