ប្រែសម្រួល៖ តារា

ម៉េនឆេស្ទ័រ អង់គ្លេស៖ ក្រុមម៉េនឆេស្ទ័រ យូណៃធីត បានត្រឡប់ពីការនាំមុខមួយគ្រាប់ ដើម្បីយកឈ្នះលើក្រុមឡេស្ទ័រ ស៊ីធី ក្នុងលទ្ធផល ២-១ នៅវគ្គទី៤នៃពានរង្វាន់ FA Cup កាលពីថ្ងៃសុក្រ នៅកីឡដ្ឋាន Old Trafford ដោយសារតែការគ្រាស់បញ្ចូលទីនាទីចុងក្រោយពីខ្សែការពារជើងចាស់ Harry Maguire និងការស៊ុតបញ្ចូលទីពី Joshua Zirkzee។
ការប្រកួតហាក់ដូចជានឹងត្រូវបន្តទៅវគ្គបន្ថែមម៉ោង មុនពេល Maguire បានប្រើក្បាលបញ្ចូលទីឈ្នះនៅនាទីទី៩៣ ពីការទាត់ពិន័យរបស់ Bruno Fernandes វិនាទីមុនចប់ការប្រកួត។
លទ្ធផលនេះផ្តល់ឱ្យក្រុម យូណៃធីត នូវជ័យជម្នះតែទី៣របស់ពួកគេប៉ុណ្ណោះ ក្នុងចំណោមការប្រកួត៨លើកចុងក្រោយនៅកីឡដ្ឋាន Old Trafford ក្នុងគ្រប់ការប្រកួតទាំងអស់។
ក្រុម យូណៃធីត លេងមិនសូវល្អនៅវគ្គទី១ ហើយក្រុមឡេស្ទ័រ បានឆ្លៀតឱកាសនេះនៅនាទីទី៤២ នៅពេលដែលការស៊ុតរបស់ Wilfred Ndidi ត្រូវបានទប់ស្កាត់ដោយអ្នកចាំទី Andre Onana ប៉ុន្តែ Bobby De Cordova-Reid បានប្រើក្បាលបញ្ចូលទីបន្ថែមពីចម្ងាយជិតៗ។
Zirkzee បានស៊ុតតាមស្មើនៅនាទីទី៦៨ នៅពេលដែលការប៉ុនប៉ងរបស់ Rasmus Hojlund ត្រូវបានទប់ស្កាត់ដោយខ្សែការពារ Caleb Okoli ហើយបាល់បានធ្លាក់មកល្អសម្រាប់ Zirkzee ដើម្បីស៊ុតបញ្ចូលទី គ្រាន់តែបីនាទីបន្ទាប់ពីគេចូលលេងក្នុងការប្រកួតនេះ៕
ប្រភព៖ Reuters
