ព័ត៌មានជាតិ

ម្ចាស់ភោជនីយដ្ឋាននងឡេន (Nung Len Restaurant) ឧបត្ថម្ភអង្ករ ៣តោនដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ដោយ :  បន្ទាយ

បន្ទាយមានជ័យ:  នៅថ្ងៃពុធថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី សុរ៉ាចស៊ីតា ស៊ីរីឆៃនុគល់ សាគុណ (Mrs SORACHSITA SIRICHAINUKULSAKUL) ម្ចាស់ភោជនីយដ្ឋាននងឡេន (Nung Len Restaurant) បាននាំយកអង្ករចំនួន ៣តោន  មកប្រគល់ជូនដល់កងកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ  បានថ្លែងអំណរគុណ និងជូនពរដល់ លោកស្រី SORACHSITA  SIRICHAINUKULSAKU និងសហការី ទាំងអស់សូមឲ្យកាន់តែមានភាពចម្រើនរុងរឿង រកទទួលទានមានបាន សុខភាពល្អ និងជួបប្រទះតែពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕