ដោយៈសុខុម
![](https://cambodiaflashnews.com/wp-content/uploads/2024/11/720x90.jpg)
ស្ទឹងត្រែងៈ អ្នកមានដីទុកចោលអាចយកទៅធ្វើកសិកម្មខ្នាតតូចដំាដំណាំបន្លែងបង្ការផ្សេងៗ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។មុខរបរនេះគេអាចរកប្រាក់ចំណូលបានដោយងាយស្រួលពុំចាំបាច់ធ្វើការងារចំណាកស្រុកឆ្ងាយឡើយ។
សព្វថ្ងៃដំណាំបន្លែ គឺជាតម្រូវការចាំបាច់បំផុតយកទៅធ្វើម្ហូបប្រចាំថ្ងៃដោយពុំខ្វះបាន។ កសិករដាំកាន់តែច្រើន ក៏ជាការកាត់បន្ថយនាំចូលបន្លែពុំមានប្រភពច្បាល់លាស់មកពីប្រទេសជិតខាងផងដែរ។
លោក ខៃ យឿន កសិករគំរូម្នាក់នៅភូមិគីឡូប្រាំបី សង្កាត់សាមគ្គី បាននិយាយថា នៅចំពោះមុខលោកចង់ពង្រីកផ្ទៃដីដុះបន្លែរបស់គាត់ឱ្យធំជាងនេះដាំបន្ថែមទៀត។
លោក ខៃ យឿនកំពុងដាំតាសក់, ពោត,ឪឡឹក, ត្រឡាចនិងគ្រោងដាំបន្លែដែលមានទីផ្សារ។ការងារកសិកម្ម វាលំបាកបន្តិចតម្រូវឱ្យយើងមើលថែទាំដិតដល់ ធ្វើទៅតាមបច្ចេកទេសកសិកម្មត្រឹមត្រូវ។
ជាមួយនេះលោកបានចំណាយពេលវេលាអស់រយៈពេលជាង១០ឆ្នាំហើយប្តូរពីធ្វើចម្ការតាមបែបប្រពៃណីងាកមកដាំដំណាំតាមបច្ចេកទេសកសិកម្ម។ ចាប់តាំងពីដាក់ខ្លួនឱ្យរវល់ជាមួយដំណាំនោះមក ប្រាក់ចំណូលគឺបានជួយដល់គ្រួសារ កូនៗ ឱ្យទៅបន្តរៀនសូត្របានខ្ពង់ខ្ពស់ មានការងារធ្វើល្អៗក្នុងសង្គម៕
![](https://cambodiaflashnews.com/wp-content/uploads/2024/04/cropped-Header-Middle-footer.png)