ដោយ : បន្ទាយ
កំពង់ឆ្នាំង : ការអនុវត្តបទបញ្ជារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកវរសេនីយ៍ទោ ប៊ី រស្មីចន្នី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានសហការជាមួយកងពលតូចលេខ៧០, បញ្ជាការដ្ឋានទ័ពពិសេស ៩១១ និងយោធភូមិភាគទី ៥ ដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។នេះបើតាមកម្លាំងចម្រុះអោយដឹងនៅយប់ថ្ងៃទី ០៤ខែកុម្ភៈ ឆ្នាំ ២០២៥ ។
ជាលទ្ធផលនេះបានទប់ស្កាត់នេសាទខុសច្បាប់ដោយចាប់យកលៀសសរុប ៨៣តោន ៤០ គីឡូក្រាម, ១០៣៨ ការុង និងរថយន្តដឹកលៀសជាច្រើនគ្រឿង។
បន្ទាប់ពីការចុះបង្ក្រាប កាលពីព្រឹកថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៥ មេឈ្មួញ និងប្រជាពលរដ្ឋអ្នកនេសាទបានប្រមូលផ្តុំគ្នាធ្វើការឡាយវីដេអូ ដោយមានមេឈ្មួញម្នាក់ លុតជង្គង់ថ្វាយបង្គំ និងស្នើសុំឲ្យថ្នាក់ដឹកនាំយោគយល់ ពីព្រោះគាត់ពឹងផ្អែកលើការនេសាទសម្រាប់រស់នៅ។
ប្រភពបានបន្តថា: មហាជនភាគច្រើនបានគាំទ្រចំពោះការបង្ក្រាបនេះ ដើម្បីការពារធនធានធម្មជាតិ ខណៈដែលអ្នកខ្លះរិះគន់ថា មេឈ្មួញសម្ដែងដោយគ្មានសមរម្យ។
គេនៅតែតាមដានថា តើថ្នាក់ដឹកនាំនឹងមានចំណាត់ការបន្តបែបណា?