កម្សាន្ដ

ការបង្អួតម៉ូដសម្លៀកបំពាក់ដ៏ស្រស់ស្អាតបំផុតនៅលើកម្រាលព្រំក្រហមក្នុងពិធីប្រគល់រង្វាន់ Grammy ប្រចាំឆ្នាំ២០២៥

ប្រែសម្រួល៖ ស្រីកា

តារាល្បីៗក្នុងវិស័យតន្ត្រីកំពុងមកដល់ Crypto.com Arena នៅទីក្រុងឡូសអានជឺលេស សម្រាប់ពិធីប្រគល់រង្វាន់ Grammy។ ខណៈដែលព្រឹត្តិការណ៍ដ៏ធំនេះល្បីល្បាញដោយសារម៉ូដសម្លៀកបំពាក់ចម្លែកៗ ជាពិសេសបើប្រៀបធៀបជាមួយនឹងព្រឹត្តិការណ៍ហូលីវូដផ្សេងទៀត។  អ្នកចូលរួមអាចនឹងស្លៀកពាក់សមរម្យជាងមុន ដោយសារតែភ្លើងឆេះព្រៃដែលបានបំផ្លាញផ្នែកខ្លះនៃទីក្រុងនេះកាលពីខែមុន។

បន្ទាប់ពីមានការស្នើសុំឱ្យពន្យារពេលកម្មវិធីប្រគល់រង្វាន់ធំៗ អ្នករៀបចំបាននិយាយថា ពិធីនៅថ្ងៃអាទិត្យនេះនឹងប្រព្រឹត្តទៅតាមផែនការដដែល ប៉ុន្តែនឹងផ្តោតសំខាន់លើក្រុមសង្គ្រោះបន្ទាន់ និងមានផ្នែកសប្បុរសធម៌មួយដែលមិនទាន់បានបញ្ជាក់។

អ្នកតាមដានម៉ូដនឹងរង់ចាំមើលមិនត្រឹមតែតារាល្បីៗដូចជា Beyoncé និង Billie Eilish ដែលជាបេក្ខជនឆ្នាំនេះប៉ុណ្ណោះទេ ប៉ុន្តែក៏រង់ចាំមើលការស្លៀកពាក់ដែលគោរពដល់ទីក្រុងមួយនេះផងដែរ ដែលបានធ្វើជាម្ចាស់ផ្ទះពិធី Grammy ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ៦៦ ឆ្នាំរបស់ខ្លួន។

សូមមើលខាងក្រោមសម្រាប់រូបភាពស្លៀកពាក់ល្អបំផុតមួយចំនួនរហូតមកដល់ពេលនេះ៖