កម្សាន្ដ

“ប៊ីយ៉ាងកា សិនសូរី បង្កើតឲ្យមានការស្អប់ខ្ពើមនៅលើកម្រាលព្រំក្រហមក្នុងពិធីប្រគល់រង្វាន់ ក្រាមី(Grammys) ឆ្នាំ២០២៥ ដោយដើរអាក្រាតកាយ ខណៈដែលស្វាមី កាញ៉េ វេស្ត ស្លៀកពាក់គ្របបាំង

ប្រែសម្រួល៖ រីយ៉ា

ប៊ីយ៉ាងកា សិនសូរី (Bianca Censori )បានបង្កើតការឆ្អើមរអើមទូទាំងពិភពលោក នៅថ្ងៃអាទិត្យ ដោយដើរអាក្រាតទាំងស្រុងក្នុងពិធីប្រគល់រង្វាន់ក្រាមី ២០២៥ ជាមួយនឹងស្វាមីរបស់នាង កាញ៉េ វេស្ត ដែលស្លៀកពាក់គ្របបាំង។

អ្នករចនាម៉ូដវ័យ ៣០ឆ្នាំ ដែលធ្លាប់បង្កការភ្ញាក់ផ្អើលជាមួយនឹងការបង្ហាញខ្លួនប្រថុយប្រថាន បានបង្ហាញសាច់សារពាង្គកាយទាំងស្រុងក្នុងរ៉ូបស្បៃថ្លាពណ៌សាច់ ដោយមិនពាក់អាវទ្រនាប់ក្នុង ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម និងអ្នកទស្សនា។

ប៊ីយ៉ាងកា បានបង្ហាញទំនុកចិត្តខ្ពស់ នៅពេលដើរចូលទៅកាន់កម្រាលព្រំក្រហមដោយស្លៀកអាវរងាចោមពណ៌ មុននឹងដោះអាវនោះចេញយ៉ាង និងបង្ហាញគូទអាក្រាតរបស់នាងទៅកាន់អ្នកថតរូប។

នាងបានបង្វិលខ្លួនដើម្បីបង្ហាញដើមទ្រូងអាក្រាត និងការមិនពាក់អាវទ្រនាប់ក្នុង ខណៈដែលវេស្ត ដែលត្រូវបានចាត់ឱ្យចូលរួមប្រកួតប្រជែងក្នុងចំណាត់ថ្នាក់បទរ៉ាបល្អបំផុត បានសម្លឹងមើលរាងកាយអាក្រាតរបស់នាងក្នុងអំឡុងពេលនៃការបង្ហាញខ្លួនអសីលធម៌នេះ។

តារាសម្តែងរូបនេះបានពាក់ស្បែកជើងកែងខ្ពស់ពណ៌សាច់ និងម៉ាកធម្មតា។ ផ្ទុយទៅវិញ វេស្ត អាយុ ៤៧ឆ្នាំ បានស្លៀកឈុតខ្មៅសុភាពរាបសា និងវ៉ែនតា។

ប្រភពជិតស្និទ្ធរបស់ DailyMail.com បានបង្ហាញថា ភ្ញៀវនៅក្នុងពិធីបានឮថា គូស្វាមីភរិយានេះមិនត្រូវបានអញ្ជើញឱ្យចូលរួមពិធីនេះទេ ហើយត្រូវបានស្នើឱ្យចាកចេញភ្លាមៗក្រោយពេលពួកគេមកដល់។

អ្នកជំនាញក្នុងឧស្សាហកម្មតន្ត្រីក៏បានចោទសួរថាតើការចាកចេញយ៉ាងលឿនរបស់គាត់ គឺដោយសារតែជម្លោះជាមួយ ថេឡ័រ ស្វីហ្វ ដែរឬទេ។

អ្នកគាំទ្របានបង្ហោះសារនៅលើបណ្តាញសង្គម ដោយចាត់ទុកការបង្ហាញខ្លួននេះថា “គួរឱ្យរន្ធត់” និងថា សិនសូរី គួរតែ “ត្រូវបណ្តេញចេញ” ពីព្រឹត្តិការណ៍នេះ។

ម្នាក់បានសរសេរថា៖ ប៊ីយ៉ាងកា សិនសូរី ត្រូវការការជួយសង្គ្រោះពីបុរសម្នាក់នោះ។ នេះពិតជាគួរឱ្យរន្ធត់ណាស់។

ម្នាក់ទៀតបានវាយប្រហារដោយពាក្យសម្តីថា៖ មិនអាចជឿបានទេ ប៊ីយ៉ាងកា សិនសូរី ទើបតែមកដល់ពិធីក្រាមីបែបនេះ នាងអាក្រាតពិតមែន។

អ្នកផ្សេងទៀតបានសរសេរថា៖ វាគួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែក៏គួរឱ្យសោកស្តាយផងដែរ។ នោះគឺជាកូនស្រីរបស់នរណាម្នាក់ដែលគាត់បានលាងខួរក្បាល៕