សេដ្ឋកិច្ច

លោក Trump អះអាងថា ពន្ធគយលើប្រេង និងឧស្ម័ននឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែកុម្ភៈនេះហើយ

ប្រែសម្រួល៖ ស្រីនិច

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី Donald Trump នៃសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសុក្រថា លោករំពឹងថារដ្ឋបាលរបស់លោកនឹងដាក់ពន្ធគយទាក់ទងនឹងប្រេង និងឧស្ម័ននៅប្រហែលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកមិនបានបញ្ជាក់ពីប្រទេសជាក់លាក់ណាមួយដែលនឹងត្រូវរងផលប៉ះពាល់ដោយពន្ធគយនេះ ឬផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីផែនការនេះទេ។

«យើងនឹងដាក់ពន្ធគយលើប្រេង និងឧស្ម័ន» លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅក្នុងការិយាល័យរាងពងក្រពើនៃសេតវិមាន។ «រឿងនេះនឹងកើតឡើងក្នុងពេលឆាប់ៗនេះ ខ្ញុំគិតថាប្រហែលនៅថ្ងៃទី១៨ ខែកុម្ភៈ។»

ប្រភព៖ Reuters