អន្តរជាតិ

ប្រអប់ខ្មៅទាំង៣ត្រូវបានរកឃើញពីគ្រោះថ្នាក់យន្តហោះបុកគ្នានៅលើមេឃដ៏សាហាវសម្លាប់មនុស្ស៦៧នាក់នៅអាមេរិក

ប្រែសម្រួល៖ ស-សម្បត្តិ
អ្វីដែលយើងរាយការណ៍នៅទីនេះ៖ ការរកឃើញប្រអប់ខ្មៅ៖ អាជ្ញាធរបានរកឃើញឧបករណ៍កត់ត្រាសំឡេងនិងទិន្នន័យហោះហើររួមគ្នាមួយពីឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពអាមេរិកដែលពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់បុកគ្នាកាលពីថ្ងៃពុធជាមួយយន្តហោះរបស់ក្រុមហ៊ុន American Airlines។

ការណ៍ នេះវាបានផ្តល់ឱ្យអ្នកស៊ើបអង្កេតនូវឧបករណ៍កត់ត្រាទាំងអស់៖ NTSB បានឱ្យដឹងមុននេះថាខ្លួនក៏បានរកឃើញប្រអប់ខ្មៅទាំងពីររបស់យន្តហោះផងដែរ។

តើប្រអប់ខ្មៅអាចប្រាប់យើងអ្វីខ្លះអំពីការធ្លាក់យន្តហោះ? រូបថតៈ សារព័ត៌មាន AP

សកម្មភាពរដ្ឋបាលអាកាសចរស៊ីវិលសហព័ន្ធ (FAA )នៅក្បែរព្រលានយន្តហោះ៖ រដ្ឋបាលអាកាសចរស៊ីវិលសហព័ន្ធនៅអាមេរិកបានបិទផ្លូវឧទ្ធម្ភាគចក្រកម្ពស់ទាបដែលកំពុងប្រើប្រាស់នៅពេលមានគ្រោះថ្នាក់បុកគ្នាលើអាកាសនៅក្បែរព្រលានយន្តហោះ Reagan National ដោយមិនកំណត់ពេល នេះបើតាមមន្ត្រី FAA មួយរូបបានប្រាប់ CNN។

ប្រអប់ខ្មៅធ្លាក់ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក រកឃើញវិញហើយ

រយៈពេលត្រឹមតែមួយថ្ងៃមុននេះ យន្តហោះមួយគ្រឿងទៀតត្រូវបានបង្ខំឱ្យបោះបង់ការចុះចតលើកដំបូងបន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿងហោះនៅក្បែរគន្លងហោះហើររបស់ខ្លួន។

ប្រតិបត្តិការសង្គ្រោះ៖ ក្រុមការងារបានរកឃើញសាកសពចំនួន ៤១ នាក់ពីកន្លែងគ្រោះថ្នាក់ ហើយក្នុងនោះ ២៨ នាក់ត្រូវបានកំណត់អត្តសញ្ញាណ នេះបើតាមមន្ត្រីពន្លត់អគ្គិភ័យ។

យន្តហោះដែលហោះមកពីទីក្រុង Wichita រដ្ឋ Kansas មានអ្នកដំណើរជិះនៅលើវាចំនួន ៦៤ នាក់ ខណៈដែលទាហាន ៣ នាក់នៅលើឧទ្ធម្ភាគចក្រ។

ពួកគេជាបុគ្គលល្បីៗក្នុងចំណោមអ្នកដែលបានស្លាប់ក្នុងឧបទ្ទវហេតុយន្តហោះបុកគ្នានៅលើមេឃនៅអាមេរិក

ពួកគេទាំងអស់ត្រូវបានសន្មតថាបានស្លាប់អស់ហើយ។ អ្នកបើកយន្តហោះដែលត្រៀមរៀបការ កូនស្រីជនអន្តោប្រវេសន៍ឥណ្ឌា និងអ្នកជើងឯកជិះស្គីលើទឹកកកគឺស្ថិតក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ទាំងអស់នោះ។

 ចំណែកករណីគ្រោះថ្នាក់នៅទីក្រុងហ្វីឡាដេលហ្វៀ៖ ក្នុងពេលជាមួយគ្នានេះ យន្តហោះសង្គ្រោះបន្ទាន់មួយគ្រឿងដែលមានមនុស្ស ៦ នាក់នៅលើយន្តហោះ រួមទាំងអ្នកជំងឺក្មេងម្នាក់ បានធ្លាក់នៅភាគឦសាននៃទីក្រុងហ្វីឡាដេលហ្វៀកាលពីយប់ថ្ងៃសុក្រ បង្កឱ្យមានការផ្ទុះនិងអណ្តាតភ្លើង នេះបើតាមអាជ្ញាធរនិងវីដេអូនៅកន្លែងកើតហេតុ៕