សន្ដិសុខសង្គម

នគរបាលចាប់ខ្លួនក្មេងទំនើង២០នាក់ដែលតែងតែដើរអុកឡុកក្នុងក្រុងប៉ោយប៉ែតរួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ 

ដោយ : បន្ទាយ

បន្ទាយមានជ័យ: កម្លាំងនគរបាលទូទាំងខេត្ត ត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌនិងក្មេងទំនើង សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមជូនប្រជាពលរដ្ឋ។ នេះបើតាមមន្ត្រីនគរបាលចម្រុះបានឲ្យដឹងកាលពីថ្ងៃទី២៨ខែមរាឆ្នាំ២០២៥ ។មន្ត្រីបន្តថា នេះជាការអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

កម្លាំងផែនជំនាញព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលប៉ុស្តិ៍ បើកប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាល និងពង្រឹងការយាមល្បាត នៅយប់ថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងចំនួន២០នាក់ និងដកហូតបានម៉ូតូ កាំបិត ដាវ មួយចំនួន។

ក្មេងទំនើងដែលត្រូវវាយតម្លៃ កំណត់តាមបទប្រព្រឹត្តទាំងនេះ ត្រូវបានឃាត់ខ្លួនយកមកសួរនាំ និងបញ្ជូនឱ្យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕