កម្សាន្ដ

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង៩និង៣០នាទីព្រឹក នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅអន្លង់ត្បូងខ្លា ភូមិត្បូងខ្លា ឃុំអូម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៦ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី១ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។ គិតត្រឹមដើមឆ្នាំ២០២៥នេះ ចំនួនផ្សោតក្បាលត្រឡោកដែលមានវត្តមាននៅកម្ពុជា មានចំនួនកើនដល់ ១០៥ក្បាល។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការ WWF-កម្ពុជា សូមអរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ទន្ទឹមនេះប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរសព្ទ ០១២៨៩៧៩៤៣ ០១១៣៥៥៨៨៣ ០៩៩៧៩១៩១៩ ០៩២៩១៨១៤៤ និង ០១៧៨១៨៣៨២៕

អត្ថបទ៖ អង្គការ WWF-កម្ពុជា