ដោយ : បន្ទាយ
សៀមរាប : មន្ត្រីបានឲ្យដឹងកាលពីថ្ងៃទី២០ខែមករា ឆ្នាំ២០២៥ ថា កាលពីម្សិលមិញកម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតីភាពលោកបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោកគ្រូអ្នកគ្រូ សិស្សានុសិស្សមកពីវិទ្យាល័យអឹរ៉ាវ៉ា ហ្គាគឹអ៊ីង នៃប្រទេសជប៉ុន ។
ក្នុងនោះលោកឧត្តមសេនីយ៍ត្រី សៀ ទីន ប្រធានក្រុមការងារចុះជួយឃុំកំពង់ភ្លុក បានចាត់ក្រុមការងារចុះជាតំណាងចូលរួមផងដែរ ។
ពិធីនោះបានចែកអំណោយ រួមនិងថវិកាជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ក្នុងនោះមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី សៀ ទីន នូវថវិកាចំនួន ១,០០០,០០០រៀលផងដែរ៕