ប្រែសម្រួល៖តារា
បើតាមបញ្ជាការដ្ឋានកងទ័ពអាកាសតៃវ៉ាន់ មន្ត្រីកងទ័ពអាកាសម្នាក់បានស្លាប់បន្ទាប់ពីត្រូវបានស្រូបចូលទៅក្នុងម៉ាស៊ីនយន្តហោះចម្បាំងមួយគ្រឿង កាលពីថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃអង្គារ នៅមូលដ្ឋានទ័ពអាកាសឈីង ឈួន កាង ក្នុងក្រុងតៃជុង។
បើតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក យន្តហោះនោះគឺជាយន្តហោះការពារជាតិផលិតក្នុងស្រុក។ អាជ្ញាធរបានឱ្យដឹងថា មន្ត្រីជាស្ត្រីរូបនេះកំពុងធ្វើការត្រួតពិនិត្យចុងក្រោយជាប្រចាំលើយន្តហោះចម្បាំងដែលទើបចុះចត មុនពេលបិទម៉ាស៊ីន។
អាជ្ញាធរបានបន្ថែមថា ដោយ “មូលហេតុមិនច្បាស់លាស់” នាងត្រូវបានស្រូបចូលទៅក្នុងម៉ាស៊ីនខាងស្តាំនៃយន្តហោះនោះ។ នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ប៉ុន្តែក្រោយមកត្រូវបានប្រកាសថាបានស្លាប់។
កងទ័ពអាកាសបានឱ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ ដោយបន្ថែមថា ខ្លួននឹងធ្វើការពិនិត្យឡើងវិញយ៉ាងម៉ត់ចត់ដើម្បីទប់ស្កាត់ឧបទ្ទវហេតុបែបនេះកុំឱ្យកើតឡើងម្តងទៀត៕
ប្រភព៖CNA/rj(gs)