ដោយ :បន្ទាយ
សៀមរាប : កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ចូលរួមសហការជាមួយកម្លាំងចម្រុះការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងកម្មវិធី “សំណេរអង្គរ” ។
កម្មវិធីនោះធ្វើនៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ហើយមានបំណងជំរុញ លើកកម្ពស់បំណិនការសរសេរអក្សរនិងភាសាខ្មែរ៕