ព័ត៌មានជាតិ

ផ្ដល់អំណោយជូនគ្រួសារអតីតយុទ្ធជនចំនួន៣០០គ្រួសារ និងប្រគល់ផ្ទះថ្មីចំនួន១០ខ្នងជូនដល់គ្រួសារអតីតយុទ្ធជនកម្ពុជាក្នុងឱកាសបុណ្យ៧មករា

ដោយ :  បន្ទាយ

បន្ទាយមានជ័យ: ក្នុងបំណងចូលរួមអបអរសាទរខួបលើកទី៤៦នៃទិវាជ័យជម្នះ ៧ មករា ( ១៩៧៩-២០២៥) ថ្ងៃទី៧ខែមករា ឆ្នាំ២០២៥ មានពិធីសំណេះសំណាលនិងចែកអំណោយជូនគ្រួសារអតីតយុទ្ធជនចំនួន៣០០គ្រួសារនិងប្រគល់ផ្ទះថ្មីចំនួន១០ខ្នងជូនដល់គ្រួសារអតីតយុទ្ធជនកម្ពុជា នៅភូមិតេជោសន្តិភាពការ៉េពីរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ តំណាងលោកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជានិងមានការអញ្ជើញចូលរួមពីលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមាន លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ មន្ទីរពាក់ព័ន្ធ ក្នុងនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ ផងដែរ  ។

សម្ភារដែលក្នុងមួយគ្រួសារអតីតយុទ្ធជនទទួលបានមាន៖ អង្ករចំនួន១៥គីឡូ, ទឹកត្រីចំនួន១យួរ, ទឹកស៊ីអ៊ីវ ចំនួន១យួរ, ត្រីខចំនួន១យួរ, មី ចំនួន១កេស-មុង, ចំនួន១, កន្ទេលចំនួន១ និងថវិកាចំនួន៥ម៉ឺនរៀល ៕