ដោយ : បន្ទាយ
ឧត្តរមានជ័យ : ខេត្តឧត្តរមានជ័យក៏អបអរសាទរខួបលើកទី៤៦នៃទិវាជ័យជម្នះ ៧ មករា ( ១៩៧៩-២០២៥) ព្រោះជាជាថ្ងៃរំដោះនិងសង្រ្គោះប្រទេសជាតិបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ពិធីបានធ្វើនៅសួននិងវេទិកាមុខសាលា នាមាត់បឹងស្នោ ក្នុងក្រុងសំរោង កាលពីថ្ងៃទី៧ខែមករាឆ្នាំ២០២៥ ។
លោកមានចាន់ យ៉ាដា អភិបាលខេត្តនិងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យបានអោយដឹងថា: ៧ មករា គឺជាកំណើតទី២ នៃពលរដ្ឋខ្មែរ និងជាដើមកំណើតនៃសន្តិភាពពិតប្រាកដសម្រាប់កម្ពុជាទាំងមូល។ រួមគ្នាថែរក្សា ការពារសន្តិភាព សម្រាប់ប្រទេសជាតិយើង។អរគុណសន្តិភាព ។
លោកបានអានសារសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា ប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រដូចដែលលើកឡើងថា : ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម។
៤៦ ឆ្នាំកន្លផុតទៅ ។ ឥឡូវយើងអាចមើលឃើញយ៉ាងច្បាស់ជាក់ស្តែងនូវសមិទ្ធផលដែលយើងទទួលបានពីបាតដៃទទេរហូតមកដល់បច្ចុប្បន្ន ៕