កីឡា

ចូលរួមទទួលស្វាគមន៍ “ព្រឹត្តិការណ៍ បេះដូងអច្ឆរិយ” ដែលដឹកនាំដោយសាយ (SAI) នៅស្រុកមង្គលបូរីនិងក្រុងសិរីសោភ័ណ

ដោយ : បន្ទាយ

បន្ទាយមានជ័យ : លោក សូ សុធាន អនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ តំណាងលោក កែ សួន សុភាព ប្រធានស.ស.យ.ក. ខេត្តបន្ទាយមានជ័យ បានដឹកនាំសមាជិក សមាជិកាស.ស.យ.ក. ក្រុង/ស្រុក -ខេត្ត ចូលរួមទទួលស្វាគមន៍ “ព្រឹត្តិការណ៍ បេះដូងអច្ឆរិយ” ដែលដឹកដោយសាយ (SAI) នៅព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ សម្រាប់ការឈានមកដល់ទឹកដីខេត្តបន្ទាយមានជ័យ ស្ថិតនៅភូមិអូរញ ឃុំភ្នំតូច ស្រុកមង្គលបូរី ។

ក្បួនបានបន្តដំណើរកាត់ទឹកដីស្រុកមង្គលបូរី ក្នុងនោះមានចំណុចដ៏សំខាន់របស់ស្រុកដូចជាភ្នំតូច ភ្នំធំ  សហគមន៍ក្រឡានភូមិគោកទន្លាប់ ស្ពានក្រឡ និងភ្នំបន្ទាយនាង រង្វង់មូលយាយជីច្រូតស្រូវ(និមិត្តរូបស្រុក) រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧  រួចឆ្ពោះមកក្រុងសិរីសោភ័ណដែលជាប្រជុំជនខេត្ត បន្តឆ្លងកាត់ស្ពានតាផាន់ រង្វាង់មូលជំទាវស្រីគ្រប់លក្ខណ៍  អតីតផ្លូវភ្លោះ មុខគណបក្សប្រជាជនកម្ពុជាខេត្ត ធនាគារអេស៊ីលីដា រង្វង់មូលរូបអវតាលោកិស្វរ:(និមិត្តរូបខេត្តបន្ទាយមានជ័យ) មុខសាលាខេត្ត ធនាគារ ABA រួចទៅជួបជុំនៅសួនតេជោឈ្នះ ឈ្នះ ឬអតីតវេទិកាឬសួនមានជ័យ ហើយប្រារព្ធស្មារតី,ព្រឹត្តិការណ៍នៅមុខអគារវេទិកានិងស្តូបរូបព្រះបាទជ័យរវ្ម័នទី៧ ទ្រង់ឈរចង្អុលព្រះហស្តទៅលិច(និមិត្តរូបអានុភាពរបស់ខេត្ត)៕