ដោយ : បន្ទាយ
បន្ទាយមានជ័យ :ជនបរទេសម្នាក់បើកបរម៉ូតូធំម៉ាកកាវ៉ាសាគី(Kawasaki Z800) ក្នុងល្បឿនលឿនដូចហោះ ពីលិចទៅត្បូងបង្កឲ្យបុកបង្កាន់ដៃដែកអមទ្រូងផ្លូវ បណ្តាលឱ្យដាច់ដៃ ដាច់ជើង របូតឆ្អឹងជើងមកក្រៅ ហើយស្លា.ប់ភ្លាមៗនៅនឹងកន្លែង។
មន្ត្រីនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា: គ្រោះថ្នាក់នោះ គឺម៉ូតូបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយដាច់កង់ទៀតផងដែរ ។
ប្រភពបន្តថា: គ្រោះថ្នាក់កើតឡើងលើផ្លូវជាតិលេខ៥ ពីរគន្លងទៅមកវាងក្រុងសិរីសោភ័ណនៃខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្ត្រសង្កាត់ទឹកថ្លា កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។
សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវរកឯកសារដើម្បីបញ្ជាក់ពីអត្តសញ្ញាណជនបរទេសដែលរងគ្រោះនេះ ៕