ព័ត៌មានជាតិ

ពិនិត្យការដ្ឋានសាងសង់អគារស្នាក់នៅរបស់មន្ត្រីនិងបន្ទប់ធ្វើការរដ្ឋបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ដោយ : បន្ទាយ
បន្ទាយមានជ័យ : នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៦:៣០នាទីព្រឹក ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ការពារសន្តិសុខ សុវត្ថិភាព និងទទួលបដិសណ្ឋារកិច្ចឯកឧត្ដម នាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ តំណាងលោកឧត្ដមសេនីយ៍ឯកសុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានអញ្ជើញមកត្រួតពិនិត្យការដ្ឋានសាងសង់អគារស្នាក់នៅរបស់មន្ត្រី និងបន្ទប់ធ្វើការរដ្ឋបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

សំណង់នេះ ជាអំណោយដ៏ថ្លៃថ្លារបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ដែលមានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើតាមនាយប៉ុស្តិ៍អោយដឹងថា: អគារនេះ បច្ចុប្បន្នសាងសង់បានប្រហែលជា ៣៥% ។

សូមបញ្ជាក់ថា ក្នុងការចុះត្រួតពិនិត្យនេះ លោកនាយឧត្ដមសេនីយ៍ បាននាំយកនូវអំណោយមួយចំនួនចែកជូនដល់បងប្អូនកម្មករដោយក្នុងនោះម្នាក់ៗទទួលបាន ៖
-ថវិកាចំនួន ៥០,០០០៛(ប្រាំម៉ឺនរៀលគត់), មី ១កេស, ត្រីខ ១យួរ, -ទឹកស៊ីអីវ ១យួរ, -ឮទឹកសុទ្ធ ១យួរ ៕