ព័ត៌មានជាតិ

លោក អ៊ុ រាត្រីអភិបាលខេត្តបន្ទាយមានជ័យឧបត្ថម្ភកង់១គ្រឿងដល់កុមារាកំព្រាដែលឪពុក ម្តាយគេរងគ្រោះដោយជំងឺអេដស៍

ដោយ : បន្ទាយ
បន្ទាយមានជ័យ : លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យឧបត្ថម្ភកង់១គ្រឿងដល់កុមារាវ.ត ស.វ.ធ អាយុ៧ឆ្នាំ រៀនថ្នាក់១ សាលាបឋមសិក្សាគាប ដែលគ្រួសារគ្នាមានជីវភាពខ្វះខាត។

ការផ្តល់អោយកាលពីថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៤ ចំឱកាសដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” ។

រៀនថ្នាក់១ សាលាបឋមសិក្សាគាប នាភូមិគាបសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ កុមារានេះរស់ដោយគេចិញ្ចឹមក្នុងគ្រួសារគ្នាមានជីវភាពខ្វះខាត។

បើតាមអ៊ំស្រីរបស់កុមារម្តាយស្លាប់(ដោយមេរោគអេដស៍) ចំណែកឪពុក(ផ្ទុកមេរោគអេដស៍ ) បានចាកចេញបាត់ដំណឹង ឱ្យកូនរស់នៅកំព្រា ។

បច្ចុប្បន្នក្មួយកុមាររស់នៅជាមួយគាត់(អ៊ំ ស្រី ) ស្ថិតនៅក្នុងភូមិសង្កាត់ដូចខាងលើ ៕