ដោយ៖សហការី
ភ្នំពេញ៖ ក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ បានទៅលេងទឹកនៅច្រាំងទន្លេមេគង្គហើយបានលង់ទឹកបាត់ប្រមាណជាង១ម៉ោងទើបបងប្អូនជួលជនជាតិខ្មែរអ៊ិស្លាមឲ្យជួយរាវរកឃើញ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតនៅត្រង់ចំណុចមុខវត្តខ្ទរ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ក្មេងដែលលង់ទឹកស្លាប់នោះឈ្មោះ ពិសិដ្ឋ រិទ្ធី ភេទប្រុស អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី ៥ នៃសាលាបឋមសិក្សាវត្តខ្ទរ មានលំនៅឋានក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕