ព័ត៌មានជាតិ

ប្រគល់ថវិកា ស.ម.នដល់គ្រួសារសព លោកអនុសេនីយ៍ត្រី ហូ ឧត្តម មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទានកាំស្រុកព្រះនេត្រព្រះ

ដោយ : បន្ទាយ / បន្ទាយមានជ័យ :

លោកឧត្តមសេនីយ៍ត្រី​ វង្ស​ វិត​ ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ​ ឡោះ​ ស្នងការនគរ​បាលខេត្ត អមដំណើរដោយលោកវរសេនីយ៍ឯកឱ​ នរិន្ទ នាយការិយាល័យបុគ្គលិក​ និងមន្ត្រីនគរបាលជាច្រើនរូប នៅរសៀលថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤​ វេលាម៉ោង១៤និង០០នាទី ចូលរួមគោរពវិញ្ញាណក្ខន្ធនិងប្រគល់ថវិកា ស.ម.ន ៦,០០០,០០០៛ ដល់គ្រួសារសព លោកអនុសេនីយ៍ត្រី ហូ ឧត្តម។

លោកមាន អត្តលេខ ៩៩២១៤ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទានកាំ នៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដែលបានទទួលមរណភាព​ ដោយគ្រោះថ្នាក់ចរាចរណ៍​ នៅគេហដ្ឋានសពនៅភូមិប៉ុស្តិ៍ចាស់ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិតបានពាំនាំនូវការចូលរួមរំលែក​ទុក​ខពីសំណាក់ថ្នាក់ដឹកនាំ​ និងគណៈស្នងការ នឹងបានចូលរួមសោកស្តាយជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់មន្ត្រីនគរបាលជាធនធានមនុស្សដ៏ល្អ៕