ដោយ : បន្ទាយ / ភ្នំពេញ ៖
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថឆ្នាំ២០២៤ និងផ្សព្វផ្សាយការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ ឆ្នាំ២០២៥។
ក្នុងនោះ មានការអញ្ជើញចូលរួមពីលោក.លោកស្រីមេបញ្ជាការរង លោកស្នងការ នាយខុទ្ទកាល័យស្តីទី និងនាយការិយាល័យពាក់ព័ន្ធផងដែរ ៕