ដោយ : បន្ទាយ
សៀមរាប : លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានចូលរួមទៅទទួលដំណើរនៃការមកដល់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៍ «បុណ្យរំលឹកគុណអង្គរ» លើកទី៤ កាលពីថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅខាងមុខប្រាសាទអង្គរវត្ត។នេះបើតាមមន្ត្រីបានឲ្យដឹងនៅថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២៤ ។
ទន្ទឹមនឹងនោះ អង្គភាពនេះ ក៏បានបង្ហាញនូវទិដ្ឋភាពតាមបណ្តាគោលដៅ និងសកម្មភាពចូលរួមរបស់អាវុធហត្ថខេត្តសៀមរាប ក្នុងកិច្ចការពារ ធានាសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបើកព្រឹត្តិការណ៍ «បុណ្យរំលឹកគុណអង្គរ» លើកទី៤ នៅខាងមុខប្រាសាទអង្គរវត្តទាំងយប់ថ្ងៃផងដែរ ៕