ព័ត៌មានជាតិ

បិទវគ្គហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ពដល់យោធិនទើបជ្រើសរើសថ្មី

ដោយ : បន្ទាយ  

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពពិធីបិទវគ្គហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ព ដល់យោធិនទើបជ្រើសរើសថ្មី ចំនួន៤១នាក់។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការង លោកប្រធានមន្ទីរទាំង០៧, លោក លោកស្រី នាយការិយាល័យ, លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុកទាំង០៩ ប្រារព្ធធ្វើឡើងនៅសាលប្រជុំ ( ធំ ) ជាន់ទី២ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

នាឱកាសនោះលោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខ ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់យោធិនទើបជ្រើសរើសថ្មី ដោយក្តីនឹករលឹក។

ជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រី ក៏បានថ្លែងកោតសរសើរចំពោះយោធិនទើបជ្រើសរើសថ្មីដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់រយៈពេល៧២ថ្ងៃកន្លងមក ប្រកបដោយលទ្ធផលផ្លែផ្កា និងជោគជ័យ នៅបញ្ជការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យផងដែរ។

ទន្ទឹមជាមួយគ្នានោះលោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់យោធិនទើបជ្រើសរើសថ្មី៖

១-គោរពច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

២-គោរព និងអនុវត្តឱ្យបានបទបញ្ជា វិន័យ សីលធម៌ របស់កងយោធពលខេមរភូមិន្ទ

៣-ត្រូវមានក្រមសិលធម៌ល្អ គោរពថ្នាក់ដឹកនាំ

៤-ត្រូវខិតខំបំពេញតួនាទី ភារកិច្ច របស់ខ្លួនឱ្យបានល្អ។

ចុងបញ្ចប់វគ្គហ្វឹកហ្វឺនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏សង្ឃឹមថាយោធិនទើបជ្រើសរើសថ្មីខិតខំធ្វើយ៉ាងណាប្រែក្លាយការអនុវត្តតួនាទី ភារកិច្ច ឱ្យកាន់តែមានភាពល្អប្រសើរ ដើម្បីរួមចំណែកក្នុងការកសាងអង្គភាព ក៏ដូចជាស្ថាប័ន ឱ្យកាន់តែមានការអភិវឌ្ឍន៍និងរីកចម្រើនបន្ថែមទៀត៕