ព័ត៌មានជាតិ

ចុះផ្សព្វផ្សាយច្បាប់និងផលប៉ះពាល់គ្រឿងញៀន ក្មេងទំនើងនិងអំពីទោសទណ្ឌនិងជូនដំណឹងចំពោះការប្រើប្រាស់អាវុធ

ដោយ : បន្ទាយ

សៀមរាប ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ បានចុះផ្សព្វផ្សាយច្បាប់និងផលប៉ះពាល់គ្រឿងញៀន ក្មេងទំនើងនិងអំពីទោសទណ្ឌនិងជូនដំណឹងចំពោះការប្រើប្រាស់អាវុធ ។

លោកអនុសេនីយ៍ឯកគ្រួច ពេជ្រ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកសូត្រនិគម បានចុះផ្សព្វផ្សាយច្បាប់ និងផលប៉ះពាល់គ្រឿងញៀន ក្មេងទំនើង និងអំពីទោសទណ្ឌ និងជូនដំណឹងដល់ពួកគាត់ចំពោះការប្រើប្រាស់អាវុធ ៖ មានដាវ កាំបិត ដំបង និងពូថៅ ។ល។ ដែលដាក់ជាប់នឹងម៉ូតូ ឬមធ្យោបាយផ្សេងៗមកសាលារៀន ឬដើរលេង និងធ្វើការត្រួតពិនិត្យលើសិស្សមិនចូលរៀនក្នុងម៉ោងសិក្សា ប្រមូលផ្ដុំគ្នាតាមតូបកាហ្វេ កន្លែងអាហារដ្ឋានផ្សេងៗ និងការបង្ហោះម៉ូតូប្រើប្រាស់ស៊ីម៉ាំងបំពងសំឡេងគ្រប់ប្រភេទ និងចែកខិតប័ណ្ណពាក់ព័ន្ធគ្រឿងញៀន ចំនួន២០០សន្លឹកដល់សិស្សានុសិស្ស នៅវិទ្យាល័យកៀនសង្កែ ស្ថិតក្នុងភូមិកំពង់គ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ចំនួនសិស្សានុសិស្សចូលរួមសរុប ៧៦៦នាក់ ស្រី៣៤៥នាក់ និងលោកគ្រូ អ្នកគ្រូសរុប២៨នាក់ ស្រី១៣នាក់ ៕