រូបភាពដ៏គួរឱ្យទាក់ទាញនេះ ត្រូវបានថតដោយកាមេរ៉ាស្វ័យប្រវត្តិរបស់ក្រុមស្រាវជ្រាវរបស់យើង ដែលបង្ហាញពីលក្ខខណៈមួយចំនួនដែលសត្វក្តាន់ស្រដៀងនឹងមនុស្សយើង – សត្វក្តាន់ គឺចូលចិត្តការជួបជុំ ឬរស់នៅជាក្រុមជាមួយគ្នា! យើងអាចសាកស្រមៃអំពីដំណើរដែលសត្វក្តាន់ទាំងពីរនេះកំពុងរស់នៅយ៉ាងរីករាយនៅលើវាលស្មៅដ៏ស្រស់ស្អាតនៃព្រៃលិចទឹកទន្លេមេគង្គ តើអ្នកយល់យ៉ាងណាដែរ។
ស្រមៃថា ប្រសិនបើអ្នកជាសត្វក្តាន់ តើអ្នកនឹងដើរលេងក្នុងព្រៃជាមួយសត្វព្រៃណាខ្លះ? ចែករំលែកការបង្ហោះនេះ ដើម្បីជាការចែករំលែកនូវចំណេះដឹងដ៏មានសារៈសំខាន់នេះ!
អត្ថបទ៖WWF-កម្ពុជា