ព័ត៌មានជាតិ

ដំណឹងពិសេស!  ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់យើង បានរកឃើញសំបុកសត្វត្រយងចង្កំក ស នៅខេត្តមណ្ឌលគិរី!

កាលពីសប្តាហ៍មុន ក្រុមការងាររបស់យើងបានរាយការណ៍អំពីសំបុកសត្វត្រយងចង្កំក ស នៅជិតដែនជម្រកសត្វព្រៃស្រែពក ដែលនេះ គឺជាសំបុកដំបូងគេដែលបានរកឃើញក្នុងឆ្នាំនេះ! ការរកឃើញនេះបានបង្ហាញពីក្តីសង្ឃឹមសម្រាប់ប្រភេទសត្វស្លាបនេះដែលមានវត្តមានរស់នៅតំបន់ដីសើម និងជាប្រភេទជិតផុតពូជ។ ក្រុមការងារយើងខិតខំប្រឹងប្រែង និងការពារសំបុកដើម្បីទប់ស្កាត់ការរំខានរបស់មនុស្ស ដូច្នេះសំបុករបស់ត្វត្រយងចង្កំក ស អាចមានឱកាសល្អបំផុតសម្រាប់មានកំណើតកូនសត្វថ្មី។

ការងារអភិរក្ស និងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ចង់បង្ហាញយើងឱ្យចូលរួមការពារសត្វព្រៃ និងធនធានធម្មជាតិដ៏មានតម្លៃទាំងអស់។ តើអ្នកនឹងគាំទ្របុព្វហេតុរបស់យើងដោយការចែករំលែកការបង្ហោះនេះទេ?

អត្ថបទ៖ WWF-កម្ពុជា