ព័ត៌មានជាតិ

សហគមន៍មូលដ្ឋាននិងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រគល់ទទួលអគារសិក្សានិងសមិទ្ធផលនានា ចំនួន៥ខ្នងដែលជួសជុលរួច

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានជួយលេីកស្ទួយលេីវិស័យអប់រំនៅកម្ពុជា តាមរយៈ ការជួយជួសជុលអគារសិក្សា។ជាក់ស្តែងអគារសិក្សានិងសមិទ្ធផលនានា ដែលបានជួសជុលរួចជាស្ថាពរ នៅវិទ្យាល័យស្វាយចេក សាលាបឋមសិក្សាសុខសាន្ត បឋមសិក្សាគីឡូម៉ែត្រ៤ បឋមសិក្សាចង្ហា និងបឋមសិក្សាម្កាក់ ត្រូវបានប្រគល់ឱ្យប្រេីប្រាស់ជាផ្លូវការ។អ្នកសម្របសម្រួលអោយដឹងនារសៀលថ្ងទី២៧ខែវិច្ឆិកា ឆ្នាំ២០២៤ ថា កម្មវិធីប្រគល់នោះប្រារព្ធធ្វើរួមក្នានៅវិទ្យាល័យស្វាយចេក ស្រុកស្វាយចេក ។

លោក ប៊ែរី ចូណាថុន អួត អ្នកឯកទេសកិច្ចការមនុស្សធម៌ ឮរបស់សហគមន៍មូលដ្ឋាននិងសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានបង្ហាញពីអារម្មណ៍រីករាយ ដែលបានចូលរួមចំណែកជាមួយវិស័យអប់រំនៅកម្ពុជា តាមរយៈការជួយជួសជុលអគារសិក្សាឡេីងវិញ ពោលគឺដេីម្បីឱ្យសិស្សានុសិស្សបានសិក្សារៀនសូត្រ ក្លាយជាធនធានដ៏សំខាន់សម្រាប់កម្ពុជា។

លោកលោក ប៊ែរី បានបន្តថា : តាមរយៈការជួយជួសជុលអគារសិក្សានេះ ពួកយើងគឺចង់ឃេីញយុវជន សិស្សានុសិស្ស មានចំណេះដឹងសម្រាប់អនាគត់របស់ខ្លួន ដេីម្បីក្រុមគ្រួសារ និងសង្គមជាតិ ហេីយនិងក្រុមការងារ និងបន្តជួយដល់វិស័យអប់រំ និងវិស័យដ៏ទៃទៀតទៅតាមលទ្ធភាពដែលអាចជួយទៅបាន។

នាឱកាសនោះលោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទី បានថ្លែងអំណរគុណដល់សហគមន៍មូលដ្ឋាននិងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្នុងវិស័យអប់រំ តាមរយៈការជួយជួសជុលសាលានិងសមិទ្ធផលនានា ដើម្បីសិស្សានុសិស្សបានសិក្សារៀនសូត្រប្រកបដោយចំណេះដឹង។

ក្នុងនោះដែរលោកលី សុវណ្ណារិទ្ធ បានលេីកឡេីងថា : រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ក្នុងនោះក៏មានវិធានការគន្លឹះក្នុងវិស័យអប់រំដែលមានគោលដៅលើកកម្ពស់គុណភាពអប់រំ។
ដោយឆ្នាំទី១ នៃនីតិកាល ទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់និងដាក់ចេញនូវកម្មវិធីផ្សេងៗ សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈវិធានការ ចំនួន៤ រួមមាន ៖ ទី១-ការពង្រឹងអភិបាលកិច្ច, ទី២-ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣-ការយកចិត្តទុកលើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤-ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យ ស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។

សូមបញ្ជាក់ថា ពិធីប្រគល់ទទួលអគារសិក្សា និងសមិទ្ធនានា ដែលបានជួសជុលរួចជាស្ថាពរ នូវអគារសិក្សា ដែលជាជំនួយរបស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធនៃថ្ងៃចុងក្រោយ ចំនួន៥ខ្នង ២៤បន្ទប់, បង្គន់អនាម័យ ចំនួន ៣ខ្នង ១២បន្ទប់, កន្លែងលាងដៃ ចំនួន ៣ និងឡដុតសំរាម ចំនួន ៥ មានទីតាំង ១.សាលាបឋមសិក្សាម្នាក់ អគារ ១ខ្នង ៥បន្ទប់ និងឡដុតសំរាម ១ (ក្រុងសិរីសោភ័ណ), ២.វិទ្យាល័យស្វាយចេក អគារ ១ខ្នង ៥បន្ទប់ និងឡដុតសំរាម ១(ស្រុកស្វាយចេក) ៣.បឋមសិក្សាសុខ សាន្ត(ក្រុងប៉ោយប៉ែត) អគារ ១ខ្នង ៣បន្ទប់,បង្គន់ ១ខ្នង៤បន្ទប់ និងកន្លែងលាងដៃ១ និងឡដុតសំរាម១ ។ ៤.បឋមសិក្សា គីឡូម៉ែត្រលេខ៤ (ក្រុងប៉ោយប៉ែត) អគារសិក្សា ១ខ្នង ៦បន្ទប់, បង្គន់ ១ខ្នង ៤បន្ទប់, កន្លែង លាដៃ១ និងឡដុតសំរាម១ ។ ៥.បឋមសិក្សាចង្ហា(ស្រុកអូរជ្រៅ) អគារសិក្សា ១ខ្នង ៥បន្ទប់, បង្គន់ ១ខ្នង ៤បន្ទប់,កន្លែងលាដៃ១ និងឡដុតសំរាម១ រួមនឹងបានបន្តជួសជុលអគារសិក្សាជាបន្តបន្ទាប់ទៀត នៅក្នុងខេត្តបន្ទាយមានជ័យផងដែរ៕