ដោយ : បន្ទាយ
បន្ទាយមានជ័យ:ថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០២៤លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំប្រជាបន្ទាន់មួយដល់កងកម្លាំង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ នៅថ្ងៃទី២៩ខែវិច្ឆិកា
ឆ្នាំ២០២៤ខាងមុខ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការ ការពារ បែកចែកគោលដៅ ដែលបានកំណត់ ការទទួលខុសត្រូវ តាមតួរនាទី ភារកិច្ច ដល់កងកម្លាំងអស់ និង ក៏បានណែនាំបន្ថែមដល់កងកម្លាំងត្រូវអនុវត្តតាមតួនាទី-ភារកិច្ច និងគោរពវិន័យ បទបញ្ជា សំដៅធ្វេីយ៉ាងណាការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ និងពលរដ្ឋមកចូលរួមឱ្យបានម៉ឺងម៉ាត់បំផុត៕