កីឡា

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងថាកម្ពុជារីកចម្រើន មានកិត្យានុភាពលេចធ្លោលើឆាកអន្តរជាតិមកពីមានគ្រឹះនៃសន្តិភាពនិងការឯកភាពជាតិ

ដោយ :បន្ទាយ

ភ្នំពេញ៖ មន្ត្រីបានឲ្យដឹងកាលពីថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២៤ ថា នៅបរិវេណវិទ្យាល័យបាក់ទូកមានប្រារព្ធពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកឡាយ គឹមលី នាយករងខុទ្ទកាល័យ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រឹទ្ធាចារ្យអតីតគ្រូបង្រៀន អតីតសិស្សសាលាបាក់ទូកនាទសវត្សរ៍ ឆ្នាំ១៩៨០ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកនាយក លោកនាយករង សិស្សានុសិស្សសាលាបាក់ទូក គណ:កម្មការរៀបចំការប្រកួត ព្រមទាំងក្រុមកីឡាករ ចូលរួមយ៉ាងច្រើនកុះករ។

ការរៀបចំព្រឹត្តិការណ៍នាពេលនេះ គឺជាលើកទី៥ហើយ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និងឧបត្ថម្ភរបស់លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អតីតឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បច្ចុប្បន្នជាអ្នកតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ និងមានការចូលរួមគាំទ្រពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ក្រោមការធានារៀបចំកម្មវិធីជារៀងរាល់ឆ្នាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង៕