ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យត្រៀមទទួលបដិសណ្ឋារកិច្ចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅសម្ពោធសមិទ្ធផលនានាតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះឈ្នះ

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីត្រៀមទទួលបដិសណ្ឋារកិច្ច សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានានៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤នាពេលដ៏ខ្លីខាងមុខ។

លោកអ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានដឹកនាំកិច្ចប្រជុំនោះ នាសាលប្រជុំ ក សាលាខេត្ត។វត្តមានកិច្ចប្រជុំក៏មានក៏មានការចូលរួមពីលោក-លោកស្រី អភិបាលរង ខេត្ត តំណាងស្ថាប័នតុលាការ មេបញ្ជាការកងកម្លាំងគ្រប់ជាន់ថ្នាក់ទាំង៣ប្រភេទ  ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាល រង ក្រុង-ស្រុកពាក់ព័ន្ធរួមទាំងអភិបាលរងខេត្តទទួលចុះពង្រឹងស្រុកម៉ឆឡៃនិងអភិបាលស្រុកម៉ឆឡៃផងដែរ ។

មន្ត្រីថ្នាក់ដឹកនាំអាជ្ញាធរ ជំនាញនិងកងកម្លាំងបានឡើងធ្វើបទអន្តរាគមន៍។ក្នុងនោះលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥-មេបញ្ជាការទិសបន្ទាយមានជ័យនិងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានឡើងបង្ហាញលម្អិតពីការងារខាងលើនិងតួនាទីរបស់អង្គភាពនិងមន្ត្រីអ្នកពាក់ព័ន្ធដើម្បីឲ្យយកទៅត្រៀមអនុវត្តឲ្យបានលទ្ធផលជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់ ពោលគឺអនុវត្តឲ្យម៉ឺងម៉ាត់តាមភារកិច្ចធ្វើយ៉ាងណាត្រូវធានាឲ្យបាននូវការការពារសន្តិសុខ រក្សាសុវត្ថិភាព លទ្ធផលផ្លែផ្កាជូនថ្នាក់ដឹកនាំ ប្រតិភូអមដំណើរ ភ្ញៀវជាតិ អន្តរជាតិ ដែលអញ្ជើញមកចូលរួមប្រកបដោយប្រសិទ្ធភាព៕