ដោយ : បន្ទាយ
សៀមរាប :លោកឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួមប្រជុំផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ នេះបើតាមមន្ត្រីអោយដឹងកាលពីថ្ងៃទី២៥ខែវិច្ចិកា ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមប្រជុំត្រួតពិនិត្យចុងក្រោយផែនការ ការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ។
កិច្ចប្រជុំនោះប្រព្រឹត្តទៅនៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។
ក្រោយពេលកិច្ចប្រជុំបានលោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងប្រតិភូអមដំណើរ អញ្ជើញទៅត្រួតពិនិត្យសាលត្រៀមរៀបចំកិច្ចប្រជុំនោះ ៕