ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ បុរសអាយុ ២១ ឆ្នាំម្នាក់បានបើកម៉ូតូបុកពីខាងក្រោយគោយន្តសណ្តោងរ៉ឺម៉កមួយគ្រឿងបានឈប់ចតលើផ្លូវសាធារណៈពេលយប់មិនបានប្រើប្រាស់ភ្លើងសញ្ញាសម្គាល់ បណ្តាលឱ្យបុរសរងគ្រោះម្នាក់នេះស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីក្បាលព្រលប់ថ្ងៃទី២១វិច្ឆិកា។
ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ ៧១ C ស្ថិតក្នុងភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ។ ប៉ុន្តែក្រោយកើតហេតុអ្នកបើកបរគោយន្តបានគេចខ្លួនបាត់នោះជាបុរសឈ្មោះ លីហួង តុលា អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា៖ បុរសជាអ្នកបើកម៉ូតូដែលបានស្លាប់ឈ្មោះថេង វត្ថា មានទីលំនៅភូមិទី៣ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ បានបើកម៉ូតូម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខព្រៃវែង 1T-8679 ៕