សន្ដិសុខសង្គម

អាវុធហត្ថខេត្តសៀមរាបសហការការពារសន្តិសុខអំឡុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI )

ដោយ ៖បន្ទាយ

សៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបចូលរួមសហការការពារសន្តិសុខអំឡុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ( IDC-CDI ) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Raffle Royal d’ Angkor សៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។នេះបើតាមមន្ត្រីសមត្ថកិច្ចខាងលើបានឲ្យដឹងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

កម្លាំងទាំងនោះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ។

គឺកងកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចូលរួមសហការជាមួយសមកងកម្លាំងចម្រុះ ធ្វើការល្បាត ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់និងសង្គ្រោះបន្ទាន់នៅតាមបណ្តាគោលដៅក្នុងអំឡុងរៀបចំកិច្ចប្រជុំដូចខាងលើ៕