ព័ត៌មានជាតិ

តើអ្នកដឹងទេថា ប្រទេសកម្ពុជា គឺជាជម្រកសត្វល្មូន ជិតផុតពូជបំផុត នៅលើពិភពលោក?

ក្រពើភ្នំ ត្រូវបានគេស្គាល់ថាមាននៅសេសសល់ក្នុងព្រៃ ដែលកំពុងរស់នៅក្នុងអាងទន្លេមេគង្គ និងតំបន់ដីសើមរបស់កម្ពុជា។

សត្វប្រភេទនេះ ត្រូវបានចាត់ទុកជិតផុតពូជ ហើយទម្ងន់របស់ពួកវាអាចឡើងដល់ទម្ងន់រាប់រយគីឡូក្រាម ហើយតាមរយៈការសិក្សាស្រាវជ្រាវដោយអង្គការ WWF-កម្ពុជា បានប៉ាន់ប្រមាណថា ពួកវាមានចំនួនប្រមាណតែ ១០ ក្បាលប៉ុណ្ណោះនៅក្នុងដែនជម្រកសត្វព្រៃស្រែពក។

ពួកវាបន្តរងការគំរាមកំហែងដោយការបរបាញ់ ការរំខានរបស់មនុស្ស និងការផ្លាស់ប្តូរទីជម្រក។

ការការពារសត្វក្រពើភ្នំ គឺទាមទារការចូលរួមពីអ្នកទាំងអស់គ្នាសូមចូលរួមចែករំលែកការបង្ហោះនេះដើម្បីផ្សព្វផ្សាយបន្ត៕

អត្ថបទ៖ អង្គការ WWF-កម្ពុជា