ដោយ : បន្ទាយ
បន្ទាយមានជ័យ :គណ:សង្ឃគឺ មានគ្រូចៅអធិការ គ្រូសូត្រស្តាំ និងគ្រូសូត្រឆ្វេងវត្តសុភមង្គលនៅភូមិរោងម៉ាស៊ីនសង្កាត់អូរអំបិលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ត្រូវបានតែងតាំងនិងប្រកាសប្រគេនចូលកាន់តំណែងស្តីទីដើម្បីដឹកនាំវត្តនិងពុទ្ធបរិស័ទញោមញាតិ ។នេះបើតាមមន្ត្រីសង្ឃសាលាគណខេត្តបន្ទាយមានជ័យឲ្យដឹងកាលពីថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២៤ ។
មន្ត្រីគណ:សង្ឃទាំងនោះ រួមមាន :១-ព្រះភិក្ខុធម្មប្បជ្ជោតោ វ៉ាត់ ចំរើន ហៅភឿន នាមឆាធម្មប្បជ្ជោតោ ជាព្រះចៅអធិការស្តីទីវត្តសុភមង្គល។២- ព្រះភិក្ខុឃាង មករា នាមឆាយាបញ្ញាធរោ ព្រះគ្រូសូត្រស្តីទីនិង៣- ព្រះភិក្ខហ៊ុន ហេងលី នាមឆាយា សង្ឃសរណោ ជាគ្រូសូត្រឆ្វេងស្តីទី។
គឺការតែងតាំងពីថ្នាក់អនុគណសង្ឃក្រុង មេគណសង្ឃខេត្តនិងប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ហើយ មួយរយ:ទៀត នឹងស្នើបន្តទៅគណ:សង្ឃនាយក និងរដ្ឋមន្ត្រីក្រសួងធម្មការនិងកិច្ចសាសនាដើម្បីតែងតាំងពេញសិទ្ធិ ។
ព្រះគ្រូចៅអធិការស្តីទីថ្មីនិងគ្រូសូត្រទាំង២អង្គបានទទួលនូវលិខិតតែងតាំង ហើយ ព្រះអង្គបានបានប្ដេជ្ញាចិត្តថានឹងខិតខំបំពេញតាមតួនាទី ភារកិច្ខ្ពអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ពោលគឺដឹកនាំពុទ្ធបរិស័ទប្រណិប័តន៍ លើកតម្កើងពុទ្ធសានាអោយរឹងរឹតតែដក់ក្នុងជំនឿរបស់ពុទ្ធបរិស័ទ ។
ក្នុងនោះ ក៏ខិតខំរួបរួមសាមគ្គីផ្ទៃក្នុង គ្មានអធិករណ៍កើតឡើង រក្សាតម្លៃនៃព្រះពុទ្ធសាសនា មានគណនេយ្យភាពនិងតម្លាភាពនិងប្រសិទ្ធភាពខ្ពស់លើបច្ច័យ ចំណូល ចំណាយការសាងសង់និងថែរក្សាគរុភណ្ឌកសាងវត្តបន្តទៀត។
ពោលគឺនឹងរក្សាអោយបាន” អាចារ្យស្មោះត្រង់ ព្រះសង្ឃបរិស័ទ ” ។
ព្រះមេត្តិញ្ញាណ ប៉ាត សុគន្ធ ព្រះអនុគណក្រុងសិរីសោភ័ណនិងព្រះសមណៈញាណណាប់ ម៉ឺន ព្រះបាល័ដ្ឋគណខេត្តបន្ទាយមានជ័យព្រះអង្គបានមានសង្ឃដីកាថា :ការតែងតាំងគណ:សង្ឃវត្តសុភមង្គល ក៏ដូចវត្តដទៃទៀតគឺបានធ្វើការជ្រើសរើសដោយសម្រិតសម្រាំង ការយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវ ពោលគឺតួអង្គគណ:ទាំង៣អង្គ ជាបុគ្គលដែលមានបុគ្គលិកលក្ខណ: សម្បត្តិសមត្ថភាពនិងការតាំងព្រះទ័យខ្ពស់ធានាថាអាចដឹកនាំគ្រប់គ្រងទីវត្តអារាមបានល្អប្រសើរ ។
ការតែងតាំងនេះ មិនមែនចាប់ដាក់តាមបក្ខពួកនិយមនោះឡើយ។ ប៉ុន្តែក៏ក៏យោងការពេញចិត្តពីញោមញាតិ ពុទ្ធបរិស័ទ គណៈ:កម្មការ អាចារ្យ យាយជីតាជីផងដែរ។
ព្រះបាល័ដ្ឋគណមានសង្ឃដីកាដែរថា : គណៈសង្ឃវត្តនេះ ត្រូវកែច្នៃដុសខាត់ធ្វើយ៉ាងណាឲ្យបានល្អប្រសើរជាងត្រូវពង្រឹងការងារទំនាក់ទំនងជាមួយអាជ្ញាធរ មានសមត្ថកិច្ច។
ខិតខំគោរពទាំងផ្លូវធម៌ ផ្លូវលោក ប្រណិប័តន៍ពុទ្ធវិន័យ គោរពច្បាប់លោកបញ្ជីស្នាមចំណូលចំណាយ សាងសង់អ្វីៗ តត្រូវពិគ្រោះពិភាក្សាឲ្យបានម៉ត់ចត់។ បញ្ជៀសឲ្យបាននូវអធិករណ៍ទំនុកបម្រុងសមណ:សិស្ស ឲ្យបានសិក្សារៀនសូត្រ។
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា: គណ:សង្ឃវត្តពិតជាមានភាពចាំបាច់ក្នុងការគ្រប់គ្រងនិងដឹកនាំវត្ត។
ហេតុនេះ សង្ឃឹមថា គណៈសង្ឃអាចចូលរួមចំណែកលើកកម្ពស់សីលធម៌ គុណធម៌ ជួយឲ្យសង្គមមានសាមគ្គីធម៌ សុខដុមរមនា សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕