ដោយ :បន្ទាយ
កំពង់ឆ្នាំង ៖កម្លាំងនគរបាលខេត្តកំពង់ឆ្នាំងបង្ក្រាបមិនបានសម្រេចជនសង្ស័យ២នាក់ ក្រោយជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ទពីយុវតីម្នាក់បានសម្រេច ។
ប៉ុន្តែដោយសារពួកគេមានការភិតភ័យខ្លាំងពេក បានបានបើកម៉ូតូទៅដល់កន្លែងមួយក៏ទុកម៉ូតូចោល ហើយនាំគ្នារត់គចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំណុចសរសរតាឡង់បណ្តោយផ្លូវលេខ១៥៣ ស្ថិតនៅភូមិពានី ឃុំពានី ស្រុកកំពង់ត្រឡាច។
យោងតាមអធិការរងនគរបាលស្រុកកំពង់ត្រកំពង់ត្រឡាច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង សុបិន្ត អាយុ១៩ឆ្នាំ រស់នៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ។ សម្ភារដែលបាត់បង់ ទូរសព្ទដៃម៉ាកអាយហ្វូន១១ ចំនួន០១ គ្រឿង។
ក្រោយទទួលបានបណ្តឹង លោកវរសេនីយ៍ឯក នន ស៊ីណាត អធិការនគរបាលស្រុកបានដឹកនាំបញ្ជាកម្លាំងផ្ទាល់ សហការជាមួយជំនាញព្រហ្មទណ្ឌស្រុកពញាឮខេត្តកណ្ដាល បានធ្វើការពួនស្ទាក់ឃាត់បានម៉ូតូមួយគ្រឿងពណ៌ខ្មៅ ។ចំណែកជនសង្ស័យមានគ្នាចំនួនពីរនាក់បានរត់គេចខ្លួន៕