ដោយ៖ ព្រះអង្គខ្មៅ
ក្រចេះ៖ គ្រោះថ្នាក់រវាងរថយន្តបុកជាមួយម៉ូតូនៅលើដងផ្លូវជាតិលេខ៧ ចំណុចភូមិសម្បទានកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីយប់ថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០២៤ ជនរងគ្រោះចំនួន២នាក់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។
ក្រោយហេតុការណ៍ភ្លាម សមត្ថកិច្ចក៏បានចុះទៅដល់ពិនិត្យ និងសាកសួរជុំវិញករណីនេះឱ្យដឹងថាទី១.ឈ្មោះនួន រតនា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរីខេត្តក្រចេះស្លា.ប់។ទី២.ឈ្មោះថាន ថុង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាស្លា.ប់។ចំណែកម្នាក់ទៀតឈ្មោះផូ ស៊ីនិត ភេទប្រុស អាយុ៤៥ឆ្នាំ អ្នកបើកបរម៉ូតូកង់បី គេចពីកន្លែងកើតហេតុទៅធ្លាក់ស្នាមភ្លោះខ្លួនឯងរបួសធ្ងន់។
ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបាននិយាយប្រាប់ឱ្យដឹងថា៖ មុនពេលកើតហេតុ ឈ្មោះថាន ថុងបានបើកបរម៉ូតូឌុបឈ្មោះនួន រតនាក្នុងស្ថានភាពស្រវឹងទាំងពីរនាក់ចេញពីផ្ទះយ៉ាងលឿន។ ពេលជិះមកដល់កន្លែងកើតហេតុដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តមិនស្គាល់ម៉ាកពេញទំហឹងបណ្តាលឱ្យរថយន្តនោះបុកស្លាប់ពីរនាក់។ភ្លាមនោះរថយន្តបានបន្តគេចចេញពីកន្លែងកើតហេតុ ដោយបន្សល់ទុកជនរងគ្រោះតែប៉ុណ្ណោះ៕