ដោយ : បន្ទាយ
សៀមរាប : នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប លោកមេបញ្ជាការង និងជានាយសេនាធិការ លោកនាយសេនាធិការរង ចូលរួមប្រជុំផែនការ ការពារពិធីសម្ភោធបើកឡើងវិញ កសិដ្ឋានសូត្រសិប្បកម្មអង្គរ ដឹកនាំប្រជុំដោយលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ពិធីសម្ពោធបើកឡើងវិញកសិដ្ឋានសូត្រសិប្បកម្មអង្គរប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាពេលដ៏ខ្លីខាងមុខនេះ ៕