ដោយ៖ ព្រះអង្គខ្មៅ
បាត់ដំបង÷ អគ្គិភ័យឆាបឆេះផ្សារបឹងឈូកជាន់ទី ២ ប៉ះពាល់ខូចខាតធ្ងន់ធ្ងរនៅមិនទាន់ដឹងពីមូលហេតុនៅឡើយ កម្លាំងអន្តាគមន៍ពន្លត់ ប្រើពេលរាប់ម៉ោងនៅមិនទាន់គ្រប់គ្រងបាន។
ប្រភពព័ត៌មានបានបញ្ជាក់បឋមថា÷ អគ្គិភ័យឆាបឆេះផ្សារបឹងឈូកនៅជាន់ទី២ កណ្តាលក្រុងបាត់ដំបងនេះបានកើតឡើងនៅអំឡុងវេលាម៉ោង ១០:០០នាទី រហូតរំលងអធ្រាតថ្ងៃទី០៣ឈានចូលថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងសង្កាត់ព្រែកមហាទេព ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ដំបូងឡើយគេឃើញអណ្តាតភ្លើងបានឆាបឆេះនៅត្រង់ជាន់ទី ២ ផ្នែកខាងជើង និងបានរីករាលដាលទៅកាន់ផ្នែកដទៃទៀតរហូតទាំងស្រុងសន្ធោសន្ធៅខ្លាំងយ៉ាងពេញបន្ទុកតែម្តង។
ប្រភពបន្តថា÷ អគ្គិភ័យខាងលើនេះដែរមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។ ដោយឡែកអំពីមូលហេតុក៏នៅមិនទាន់ដឹងនៅឡើយ តែប្រជាពលរដ្ឋមួយចំនួនបានសន្និដ្ឋានថាអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
កិច្ចអន្តរាគមន៍ពន្លត់របស់សមត្ថកិច្ចប្រើប្រាស់រថយន្តទឹកអស់រាប់សិបរថយន្ត ដល់ម៉ោង ១:០០នាទីរំលងអធ្រាត្រក៏មិនទាន់គ្រប់គ្រងបាននៅឡើយ៕